រកឃើញសពក្មេងស្រីដែលលង់ទឹកនៅរមណីយ៍ដ្ឋានក្បាលឆាយហើយ.!
ព័ត៌មានជាតិ
468

ខេត្តព្រះសីហនុ៖ (ព័ត៌មានបន្ថែម) ខណៈពេលនេះករណីក្មេងស្រីដែលធ្លាក់ចូលទឹកជ្រោះ រមណីយ៍ដ្ឋានក្បាលឆាយកាលពី រសៀលម្សិលមិញ សមត្ថកិច្ចនិងក្រុមង្គ្រោះបានស្វែងរកសាកសពឃើញហើយ នៅម៉ោងជិត៨ព្រឹកថ្ងៃ២២ ខែតុលា ឆ្នាំ២០២០។

គួរបញ្ជាក់ថាក្មេង ​ស្រី​ម្នាក់​អាយុ​១២ឆ្នាំ​ ត្រូវបាន​ទឹកគួចបាត់ខ្លួន នៅរមណីយ៍ដ្ឋានទឹកធ្លាក់ក្បាលឆាយ​ ពេលកំពុងលេងទឹកជាមួយក្រុមគ្រួសារ វេលាម៉ោង៥ល្ងាចថ្ងៃ២១ ខែតុលា ឆ្នាំ២០២០៕