ចិនបាញ់ចិនជាច្រើនគ្រាប់នៅព្រះសីហនុ បណ្តាលឲ្យរបួស២នាក់ ជនដៃដល់ត្រូវបានកម្លាំងនគរបាលបង្ក្រាបភ្លាមៗ
ព័ត៌មានជាតិ
386

(ព្រះសីហនុ)៖ កាលពីវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានហេតុ ការណ៍បាញ់ជាច្រើនគ្រាប់បង្កដោយជនជាតិចិន និងចិន ដែលបណ្តាលឲ្យរងរបួស២នាក់។ តែយ៉ាងណាក៏ដោយ ជនដៃដល់ត្រូវបានកម្លាំងនគរបាលបើក ប្រតិបត្តិការ តាមបង្ក្រាបបានភ្លាមៗ និងកំពុងបន្តនីតិវិធី។

ករណីផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឲ្យរបួសមនុស្សចំនួន២នាក់ (ចិន និងចិន) តែកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងអន្តរាគមន៍ពិសេសរបស់យើង បានចេញបង្រ្កាបជនបង្កភ្លាមៗហើយ។ ក្រោយមានហេតុការណ៍នេះកើតឡើង អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាឲ្យតាមចាប់ជនបង្កឲ្យបានដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។ សម្រាប់មូលហេតុ ដែលនាំឲ្យជនជាតិចិនបាញ់ជាច្រើនគ្រាប់នោះមិនទាន់ដឹងមូលហេតុអ្វីនោះទេ។ ជនបង្កត្រូវបាននាំខ្លួន និងធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់៕