ឡើងដោះយកទឹកត្នោតជូរ មកលក់បាក់ស្នួធ្លាក់ស្លាប់ភ្លាមៗនៅនិងគល់ត្នោត
ព័ត៌មានជាតិ
376

(កំពង់ឆ្នាំង)បុរសម្នាក់ មានមុខរបរជាអ្នកឡើងត្នោតជួលក់ បានធ្លាក់ពីលើចុងត្នោតបណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង កាល ពីវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២០ នៅក្នុងភូមិថ្មី ឃុំចោងម៉ោងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ខែម វិបុល អធិការនគរ បាលស្រុកទឹកផុស បានប្រាប់អង្គភាពព័ត៌ មាន fresh news នៅល្ងាចថ្ងៃទី២៣ ខែ តុលាឆ្នាំ២០២០នេះ ឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះ ឆឹង សារឹមអាយុ៤៧ឆ្នាំ ប្រពន្ធឈ្មោះ ប៉ែន សាងឿនអាយុ៤៨ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន៤ នាក់ មានមុខរបរឡើងត្នោតជូរលក់។

នៅមុនពេលកើតហេតុជនរងគ្រោះបានទៅឡើងត្នោតជូរ ដើម្បីយកមកលក់ នៅពេលដែលជនរងគ្រោះបាន ឡើងដើមត្នោតដែលមានស្នួសម្រាប់សួរពីដើមមួយទៅដើមមួយ ខណៈនោះពេលជនរងគ្រោះបានដោះទឹក ត្នោតចេញ ពីដើមដែលមានបង្អោងរួចហើយក៏បន្តសួរទៅដើមមួយទៀត ដោយស្នួលឬស្សីមានសភាពពុកផុយផងនោះ ក៏បានបាក់ស្នួធ្លាក់ជនរងគ្រោះមកដី ដែលមានកំពស់ជាង ១០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងគល់ត្នោតតែម្ដង។

ក្រោយពេលកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទឹកផុសរួមនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចង់ម៉ោងបានចុះទៅដល់កន្លែងកើតហេតុនិងបានធ្វើកោ សល្យវិច័យទៅលើជនរងគ្រោះឃើញថាជន រងគ្រោះពិតជាបានធ្លាក់ពីលើចុងត្នោតស្លាប់ពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បានប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះដើម្បីយកទៅចាត់ចែងធ្វើបុណ្យផងដែរ៕