ក្មេងស្រី​​ម្នាក់ ​លង់ទឹក​រណ្តៅ​ដី​ក្រោយ​ផ្ទះ​ បណ្តាលឲ្យស្លាប់​ នៅព្រះសីហនុ​
ព័ត៌មានជាតិ
397

ព្រះសីហនុ: នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទី ស្ថិតនៅក្រុម20ភូមិ1សង្កាត់លេខ1 ក្រុង-ខេត្តព្រះសីហនុ មានករណីក្មេងលង់ទឹក ០១កើត ឡើង ។

ជនរងគ្រោះឈ្មោះ ស៊ី ម៉ាលីកា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី៦ រៀននៅ សាលាចម្ការកៅស៊ូ មានទីលំនៅបច្ចុប្បន្នក្រុម២០ ភូមិ១សង្កាត់១ ក្រុង.ខេត្តព្រះសីហនុ។

ឪពុកឈ្មោះសំ ចាន់វ៉ាន់ស៊ី អាយុ៣៩ឆ្នាំ (លែងលះគ្នា)

ម្ដាយឈ្មោះគី សុធារី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរនៅផ្សារចិនអូរ១។

មូលហេតុជនរងគ្រោះមកលេងស្រះដែលក្រុមហ៊ុនអានកូកាយអាចម៍ដីធ្វើទំនប់ទឹក ជាមួយមិត្តភ័ក្ករួចរអិលជ្រុះស្បែកជើង ហើយជនរងគ្រោះចុះយកស្បែកជើងក៏ជ្រុលធ្លាក់ទឹកលង់ស្លាប់តែម្ដង។

បច្ចុប្បន្នសាកសពត្រូវបានបងប្អូនយកមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕