ស្ត្រីម្នាក់បានឈឺពោះសម្រាលកូននៅពាក់កណ្តាលស្ពានកោះកុង ត្រូវបានគ្រូពេទ្យឆ្មបខេត្តកោះកុង ជួយសង្គ្រោះដោយសុវត្ថិភាព
ព័ត៌មានជាតិ
372

កោះកុង ៖ យោងតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យខេត្តកោះកុងបានឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ មានស្ត្រីម្នាក់ឈ្មោះ វុធ ចិន្តា មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឈឺពោះសម្រាលកូននៅលើស្ពានកោះកុង ភ្លាមៗក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានចុះទៅជួយសង្គ្រោះ និងសម្រាលកូននៅលើស្ពានកោះកុងបានដោយជោគជ័យ បន្ទាប់មកក៍បានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យខេត្តកោះកុង ដើម្បីថែទាំសុខភាពបន្ត។